រថយន្តបែនដឹកដីបត់ត្រឡប់ក្រោយមិនប្រយ័ត្ន កៀររថយន្តកូរ៉េ រងការខូចខាងយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តប្រភេទបែនដឹកដីព្យាយាមបត់ត្រឡប់ក្រោយស្រាប់តែទៅកៀររថយន្តកូរ៉េមកពីក្រោយខ្ទេចមុខមួយជំហៀង កៀបជាប់ទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួស គ្រាន់តែខូចខាតរថយន្ត កាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិថីឈ្នេះ-ឈ្នេះ(ផ្លូវទំនប់កប់ស្រូវ) ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពឲ្យដឹងថា មុនកើតហេតុបានឃើញរថយន្តបែនដឹកដីមួយគ្រឿងម៉ាក HINOពណ៌ខៀវ
ពាក់ស្លាកលេខភ្នំពេញ3C-6389 បើកតាមវិថីឈ្នេះ-ឈ្នេះក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ រថយន្តបែនដឹកដីបានបត់ឆ្វេងព្យាយាមត្រឡប់ក្រោយ ស្រាប់តែមកកៀររថយន្តហ៊ីហាន់ដាយ ប្រភេទដឹកទំនិញពណ៌ ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0888 ដែលបើកមកពីក្រោយខ្ទេចមុខមួយជំហៀង កៀបជាប់ទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួស គ្រាន់តែខូចខាតរថយន្តសងខាងប៉ុណ្ណោះ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះមកវាស់វែង ហើយដោយមានការសម្របសម្រួលពីតំណាងភាគីទាំងពីរ ទើបភាគីខាងរថយន្តដឹកដីជួយចេញថ្លៃជួសជុលរថយន្តហ៊ីយ៉ាន់ដាយចំនួន៩០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner