សម្តេចតេជោ បានសម្តែងការរីករាយដែលបានជួបក្មួយៗនៅខេត្តកណ្តាលជាថ្មី សម្រាប់ដើមឆ្នាំ២០១៩នេះ

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការរីករាយដែលបានជួបក្មួយៗនៅខេត្តកណ្តាលជាថ្មី សម្រាប់ដើមឆ្នាំ២០១៩នេះ។ សម្តេចក៏យកឱកាសនេះអរគុណក្រសួងការ និងអាជ្ញាធរដែនដីដែលបាន រៀបចំជំនួបនេះកើតឡើងដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានាជូនក្មួយៗ។ សម្តេចថាក្នុងរយៈពេលចុងក្រោយនេះបន្ថែមលើការថែរក្សា សុខសន្តិភាព​ និងម៉ាក្រូសេដ្ឋកិច្ចរាជរដ្ឋាភិបាលបានខិតខំទប់ស្កាត់ អតិផរណាកុំឲ្យទំនិញឡើងថ្លៃផងដែរ ដូចជាការទប់កុំឲ្យប្រេងសាំងឡើងខ្ពស់ជាដើមតារយៈការចូលរួមទាំងរដ្ឋ និងឯកជន។

សម្តេចថាជោគជ័យដែលយើងទទួលបានលើវិស័យឧស្សាហកម្មនេះ គឺជាជោគជ័យបានមកពីការពង្រាយរោងចក្រដល់មូលដ្ឋានរួម និងការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងនយោបាយទាក់ទាញវិនិយោគរបស់ រាជរដ្ឋាភិបាល ធ្វើឲ្យរោងចក្រត្រូវបានដាក់ពង្រាយដល់មូលដ្ឋានមិនតម្រូវឲ្យក្មូយៗធ្វើចំណាលស្រុក ឬក៏ត្រូវធ្វើដំណើរចូលក្រុងរកការងារធ្វើឆ្ងាយផ្ទះទៀតទេ។ សម្តេចបានបន្តឲ្យប្រជាពលរដ្ឋខិតខំបន្តការងារដើម្បីធ្វើឲ្យជីវភាព កាន់តែប្រសើរឡើង។ ក្នុងន័យនេះជាថ្មីទៀតសម្តេចបញ្ជាក់ថា ដរាបណាក្មួយៗនៅមានការងារធ្វើ ដរាបណាក្មួយៗនៅមានប្រាក់ចំណូល ក្មួយៗកុំខ្វល់ថាគនិយាយអី ។​ ជា មួយនេះសម្តេចមានការលើកទឹកចិត្តណាស់ជាមួយ ប្រជាពលរដ្ឋយើងជាមួយអ្វីដែលជាសង្រ្គាមចិត្តសាស្រ្តពីខាងក្រៅ។ សម្តេចថាយើងមិនស្លាប់ទេ យើងនឹងឈានទៅមុខដោយភាពថ្លៃថ្នូរ។

ជាថ្មីម្តងទៀតសម្តេចនៅតែបន្តអំពាវនាវម្ចាស់រោងចក្រទាំងអស់កុំប្រើប្រាស់វិធានការទៅលើបញ្ហាការបណ្ដេញចេញ មិនមែនជាមធ្យោបាយទេ នូវការបណ្ដេញចេញ ការសន្ទនារវាងម្ចាស់រោងចក្រជាមួយសហជីព ជាមួយ តំណាងកម្មករ គឺពិតជាវិធីសាស្ត្រដ៏ល្អបំផុត រឿងរ៉ាវដែលកើតនៅបង់ក្លាដេសដែលបញ្ឈប់កម្មកររាប់ពាន់នាក់កន្លងទៅថ្មីៗនេះ ក៏មិនមែនជាមធ្យោបាយ ដែលយើងធ្លាប់បានដកពិសោធន៍នៅរោងចក្រខ្លះគួរធ្វើអន្តរាគមន៍ ដើម្បីសុំឲ្យអ្នកដែលត្រូវបញ្ឈប់ពីការងារបានចូលធ្វើការងារវិញ។ 

សម្តេចបានស្នើឱ្យក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើកិច្ចការងារនេះជាមួយនឹងម្ចាស់រោងចក្រ សូមកុំឲ្យយកវិធានការប្រញាប់ប្រញាល់បញ្ឈប់កម្មករ សូមត្រូវខំធ្វើយ៉ាងម៉េចឲ្យគ្នាទទួលបានបន្តការងារធ្វើ នេះមិនមែនជា កំហុសធ្ងន់ដែលជាប្រភេទកំហុសព្រហ្មទណ្ឌនោះទេ បើសិនជាកំហុសព្រហ្មទណ្ឌ គឺតុលាការនឹងចាត់វិធានការទៅលើបញ្ហានេះ។  ប៉ុន្តែក្នុងវិវាទការងារមិនគួរឈានទៅដល់ការបណ្ដេញចេញដែលអ្នកធ្វើកា រប៉ុន្តែវិធានការ សន្ទនា និងអប់រំគឺជាវិធានការចាំបាច់។ សម្តេចតេជោក៏សុំស្នើឲ្យទាំងអស់គ្នាយកចិត្តទុកដាក់រួមគ្នាជាមួយរាជរដ្ឋាភិបាល រក្សានូវសន្តិភាព និងស្ថិរភាពនយោបាយ សម្រាប់ការអភិវឌ្ឍបន្តទៀត គ្មានសន្តិភាព នឹងគ្មានការអភិវឌ្ឍនោះទេ។

កម្មករកម្មការិនីទាំងអស់រួមគ្នាធ្វើឲ្យរោងចក្រមួយក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ ធ្វើយ៉ាងណាកុំឱ្យរោងចក្ររបស់យើងក្លាយទៅជាទីកន្លែង ដែលមានបងតូចបងធំ កាប់ចាក់គ្នានៅសើមតាមរោងចក្រ ជាទីកន្លែង ប្រើប្រាស់គ្រឿងញៀនចែកគ្រឿងញៀនហើយអាចមានកន្លែងខ្លះពាក់ព័ន្ធជាមួយនឹងការចម្លងមេរោគអេដស៍ជំងឺអេដស៍ថែមទៀត។ ក្មួយៗជាបុរស ឬជានារី ប្រសិនបើខ្លួនមានផ្ទុកមេរោគអេដស៍ហើយ សូមមេត្តាកុំទៅចម្លង បើសិនជាបុរសសូមកុំទៅចម្លងសម្រាប់ស្ត្រីដែលជាដៃគូ បើជាស្ត្រី បើមានផ្ទុកមេរោគអេដស៍ហើយ ក៏សូមមេត្តាកុំចម្លងទៅបុរសដែលជាដៃគូ។ យើងមានមោទនភាពដែលអត្រាមេរោគអេដស៍ ធ្លាក់ចុះ ប៉ុន្តែក៏មានការព្រួយ បារម្ភកើតឡើងថ្មីមួយ គឺបុរសដែលស្រលាញ់ភេទដូចគ្នា។

រឿងនេះវាទៅជារឿងដែលសម្តេចសូមយកឱកាសនេះ បញ្ជាក់ទៅកាន់ក្មួយៗដែលគេនិយមហៅថាជាប្រភទទី3 ហើយដែលស្រលាញ់ភេទដូចគ្នា ដែលមិនអាចរារាំងហាមឃាត់បានទេ គឺតែងតែអំពាវនាវឲ្យចំពោះមាតាបិតា កុំស្អប់ខ្ពើមកូនរបស់ខ្លួនកុំអោយសង្គមមានការរើសអើងចំពោះក្មួយៗប្រភេទទីបីទាំងបុរសទាំងនារី។ ក្មួយដែលស្រឡាញ់ភេទដូចគ្នាក៏ត្រូវតែយកចិត្តទុកដាក់កុំឲ្យចម្លងទៅអ្នកដទៃថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner