ម៉ុងហ្គោលីទទួលចំណូលបានជាង១៦៩លានដុល្លារអាម៉េរិក ពីការនាំចេញធ្យូងទៅចិនកាលពីខែមករា

ប្រទេសម៉ុងហ្គោលីរកចំណូលបាន១៦៩,២លានដុល្លារអាមេរិក ពីការនាំចេញធ្យូងទៅប្រទេសចិន កាលពីខែមករា ២០១៩ នេះបើតាមរដ្ឋបាលគយរបស់ម៉ុងហ្គោលី កាលពីថ្ងៃទី១៩ កុម្ភៈ ម្សិលមិញ។

ប្រទេសស្ថិតក្នុងទ្វីបអាស៊ីមួយនេះបានចាំចេញធ្យូង២,១លានតោន កាលពីខែមករា ក្នុងនោះ ភាគច្រើនលើសលប់ទៅប្រទេសចិន ហើយកើនឡើងប្រមាណ១៩២០០០តោន បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨។

ធ្យូងគឺជាផលិតផលនាំចេញដ៏សំខាន់របស់ម៉ុងហ្គោលី ដោយប្រទេសនេះបាននាំចេញបាន៣៦,៥កានតោន កាលពីឆ្នាំ២០១៨ ឈានដល់ចំណុចកំពូលគ្រប់ពេល។ ប្រទេសម៉ុងហ្គោលីបានកំណត់ផែនការថា នឹងបង្កើនការនាំចេញធ្យូងឲ្យបាន៤០លានតោន ចាប់ពីឆ្នាំ២០១៩នេះទៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner