ប្រធានាធិបតីស៊ីរីថ្លែងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ ដើម្បីផ្តាំផ្ញើសារទៅកាន់ក្រុមប្រឆាំងក្នុងប្រទេសខ្លួន
អត្ថបទដោយ៖
ហេង វណ្ណា
ស៊ីរី៖ ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ បានផ្ដាំផ្ញើទៅកាន់ក្រុមសកម្មប្រយុទ្ធទាំងឡាយនៅស៊ីរី ដែលកំពុងពឹងផ្អែកលើសហរដ្ឋអាម៉េរិកថា ទីក្រុងវ៉ាស៊ីនតោននឹងបង់បោះចោលពួកគេ ហើយគ្មាននរណាផ្សេងការពារពួកគេក្រៅស៊ីរីនោះឡើយ។
បើទោះបីជាមិនបានលើកចំឈ្មោះក៏ដោយ តែគេដឹងថា ប្រធានាធិបតីស៊ីរីរូបនេះ ចង់និយាយសំដៅទៅលើកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមអ្នកប្រយុទ្ធឃើដ ដែលមានសហរដ្ឋអាម៉េរិកគាំទ្រនៅពីក្រោយខ្នង។ កងកម្លាំង SDF កំពុងគ្រប់គ្រងតំបន់ភាគឦសាននៃប្រទេសស៊ីរី ប៉ុន្តែបច្ចុប្បន្នជោគវាសនារបស់កងកម្លាំងមួយនេះ កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដកកងទ័ពចេញពីស៊ីរី៕ម.ន




ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។