ចិននឹងបាញ់បង្ហោះរ៉ុក្កែតលើកដំបូង សម្រាប់បេសកកម្មពាណិជ្ជកម្មនៅត្រីមាសទី១

ចិន៖ មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសចិន ហៅកាត់ថា CASC បានឱ្យដឹងថា ទីក្រុងប៉េកាំងនឹងចាប់ផ្តើមបាញ់បង្ហោះរ៉ុក្កែតដំបូងរបស់ខ្លួន សម្រាប់បេសក កម្មពាណិជ្ជកម្មឈ្មោះថា Jielong (Smart Dragon) 1 នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

អនុប្រធានគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសចិន លោក Yang Baohua បាននិយាយថា ប្រទេសចិនបានបំពេញ បេសកកម្មអវកាសចំនួន៣៩កាលពីឆ្នាំកន្លងទៅ ដែលជាចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបេសកកម្មអវកាសសរុបចំនួន១១៤ ដែលត្រូវបានដាក់ពង្រាយនៅទូទាំងពិភពលោក បង្ហាញពីលទ្ធភាពនៃការបាញ់បង្ហោះអវកាសបន្ថែមទៀត។

បើតាមប្រធានក្រុមហ៊ុន Chinarocket Co Ltd នៅ CASC លោក Tang Yagang បានបញ្ជាក់ថា ការពិសោធន៍ដំបូងបង្អស់សម្រាប់បច្ចេកវិទ្យាប្រើថ្មត្រូវបានបញ្ចប់ ហើយថា ក្រុមហ៊ុនកំពុងពន្លឿនការអភិវឌ្ឍនៃបច្ចេកវិទ្យាប្រើគ្រាប់រ៉ុក្កែតឡើងវិញ រួមទាំងការទាញយករ៉ុកកែត តាមរយៈការបញ្ឈរ និងការចុះចតដោយផ្ដេកផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner