អូស្រា្តលីប្រកាសទទួលស្គាល់ថា ប្រព័ន្ធកុំព្យូទ័ររដ្ឋសភាធ្លាប់ត្រូវបានវាយប្រហារដោយក្រុម Hacker

អូស្រា្តលី៖ រដ្ឋាភិបាលអូស្ត្រាលី បានអះអាងនៅថ្ងៃច័ន្ទនេះថា ក្រុម Hacker បានលួចយកទិន្នន័យពីគណបក្សនយោបាយ និងទិន្នន័យសំខាន់ៗរបស់រដ្ឋសភា របស់អូស្រា្តលី ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ នៅមុនពេលបោះឆ្នោត។

ថ្លែងប្រាប់សមាជិកសភា នាយករដ្ឋមន្រ្តីអូស្រា្តលីលោក Scott Morrison បានគូសបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតកំពុងសម្លឹងរកមើលការលួចចូលប្រព័ន្ធកុំព្យូទ័រ ដែលបានបង្ហាញកាលពី២សប្តាហ៍មុន បានឲ្យដឹងថា បណ្តាញនៃគណបក្សនយោបាយមួយចំនួនត្រូវបានគេរំលោភបំពាន ។ នាយករដ្ឋមន្រ្តីអូស្រា្តលីរូបនេះ បានបន្ថែមថា អ្នកជំនាញការខាងអ៊ីនធើណិតរបស់យើងជឿជាក់ថា ក្រុមដែលមានសកម្មភាពដ៏ស្មុគស្មាញជាអ្នកទទួលខុសត្រូវ ចំពោះសកម្មភាពដ៏គ្រោះថ្នាក់នេះ។ បើតាមភ្នាក់ងារសន្តិសុខអូស្ត្រាលីបាននិយាយថា ពួកគេមិនបានដឹងថា នរណានៅពីក្រោយនៃការវាយប្រហារនេះ ឬក៏គោលបំណងរបស់ពួកគេនោះទេ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner