បុរសម្នាក់ សង្ស័យសតិមិនល្អ បង្កការអុកឡុកពេញវត្តស្រះចក

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ពាក់ឯកសណ្ឋានជាមន្រ្តីយោធា ពាក់ស័ក្តិ៥ បានដើរចូលទៅសុំលុយព្រះសង្ឃមិនបាន ក៏បង្កហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថ ចុះមកអន្តគមន៍ភ្លាមៗ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ឈ្មោះនៅលើឯកសណ្ឋានដាក់ឈ្មោះថា អ៊ុ ណាត អត្តលេខ230581។

ប្រភពព័ត៌មានពីពុម៉ូតូឌុបនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើនេះ តែងតែចូលទៅសុំលុយព្រះសង្ឃនៅក្នុងវត្តនេះ តែថ្ងៃនេះប្រហែលជាសុំមិនបានទើប អុកឡុកបង្កហេតុនៅក្នុងវត្តទើបនាំគ្នារាយការណ៍ជូនទៅអាជ្ញាធរតែម្តង។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថាទៀតថា បុរសខាងលើនេះសង្ស័យសតិមិនប្រក្រតី ទើបនិយាយមិនដឹងខុសត្រូវ ហើយក៏មិនមានអ្នកណាស្គាល់ដែល ២-៣ថ្ងៃតែងតែឃើញមកចូលក្នុងវត្តនេះសុំលុយលោក តែលើកនេះសង្ស័យសុំលុយលោកមិនបានទើបបង្កឲ្យមានការភ្ញាក់ផ្អើលបែបនេះតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចកិច្ចមូលដ្ឋាន រួមទាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុ រួចក៏បានសួរនាំទើបដឹងថា បុរសខាងលើនេះពិតជានិយាយមិនដឹងខុសត្រូវពិតប្រាកដមែន ហើយសមត្ថកិច្ចបានឲ្យលុយចំនួន១០,០០០រៀលទើបព្រមចាកចេញពីវត្តបាត់ទៅ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner