ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីឆក់ទូរសព្ទ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ចាប់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកទូរសព្ទដៃពីកូនស្រីរបស់ជនរងគ្រោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមុខផ្ទះល្វែងសង់ថ្មី ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទៀង ស៊ីថា ហៅស៊ីថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក សឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវ បេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សម្ភារដកហូកបាន៖ ទូរសព្ទដៃម៉ាកសាំសុង និងម៉ូតូ១គ្រឿង។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឲ្យទូរស័ព្ទដៃទៅកូនស្រីលេងហ្គេម រួចជនរងគ្រោះបានដើរចូលទៅធ្វើការ  បន្ទាប់មកជនសង្ស័យបានជិះម៉ូតូមកឃើញកូនស្រីជនរងគ្រោះកំពុងកាន់ទូរសព្ទលេងហ្គេម ក៏ធ្វើសកម្មភាពប្រើដៃឆ្វេងចាប់យកទូរសព្ទ បម្រុងរត់គេចខ្លួន តែក៏ត្រូវបានជនរងគ្រោះឃើញស្រែកថាចោរៗ ភ្លាមនោះកម្លាំងល្បាតទៅដល់ ក៏ឃាត់ខ្លួនបានតែម្តង។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner