ឥណ្ឌូនេស៊ីនឹងមានរថភ្លើងក្រោមដីលើកដំបូង នៅខែក្រោយនេះ

សារព័ត៌មាន Channelnewsasia បានចេញផ្សាយថា នៅខែមីនា ២០១៩ខាងមុខនេះ ប្រទេសឥណ្ឌូនេស៊ីនឹងដាក់ដំណើរការរថភ្លើងក្រោមដីសម្រាប់ដឹកអ្នកដំណើរ ជាលើកដំបូងក្នុងប្រទេសនេះ ដោយគេដឹងថា ក្នុងគោលដៅចម្បងកាត់បន្ថយការកកស្ទះចរាចរ។

ប្រភពថា ទីក្រុងហ្សាកាតាមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយក្នុងនោះ គ្រាន់តែធ្វើដំណើរពីអាកាសយានដ្ឋានទៅកណ្តាលក្រុងអាចនឹងត្រូវចំណាយពេលរាប់ម៉ោង បើស្ទះខ្លាំង។ ប៉ុន្តែចាប់ពីខែក្រោយទៅរថភ្លើងក្រោមដី (Mass Rapid Transit ឬហៅកាត់ MRT) ចំនួន១៤នឹងដាក់ដំណើរការក្នុងប្រទេសនេះ បើកចាប់ពីម៉ោង៥ព្រឹកដល់កណ្តាលអាធ្រាត្រ លាតលើផ្លូវដែកប្រវែង ១៥,៧ គីឡូម៉ែត្រ។ គេត្រូវធ្វើដំណើរប្រហែល៩០នាទីដើម្បីចូលដល់កណ្តាលក្រុង ប៉ុន្តែជាមួយ MTR គេការធ្វើដំណើរនឹងត្រូវចំណាយប្រមាណ៣០នាទីប៉ុណ្ណោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner