សមាជិកក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ជាង៨០០នាក់ អាចនឹងត្រូវកាត់ទោសនៅអឺរ៉ុប ក្រោយមានការអំពាវនាវពីសហរដ្ឋអាម៉េរិក
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ តាមរយៈបណ្តាញសង្គមធ្វីតធើ នៅថ្ងៃសៅរ៍សប្តាហ៍មុននេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអំពាវនាវទៅកាន់អង់គ្លេស អាល្លឺម៉ង់ និងបារាំង ព្រមទាំងបណ្តាសម្ព័ន្ធមិត្តឯទៀតៗនៅអឺរ៉ុប ឲ្យទទួលយកទៅកាត់ទោសនូវសមាជិកពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS ៨០០នាក់ ដែលអាម៉េរិកចាប់ខ្លួនបាននៅក្នុងទឹកដីស៊ីរី។

ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដោះលែងសមាជិកក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ទាំងនោះ ប្រសិនបើសម្ព័ន្ធរបស់ខ្លួននៅអឺរ៉ុបបដិសេធចំពោះសំណើនេះ។

សូមរំលឹកផងដែរ បណ្តាប្រទេសអឺរ៉ុបបានជួបប្រទះសកម្មភាពវាយប្រហារដោយភេរវកម្មដ៏ប្រល័យមួយចំនួនកាលពីបណ្តាឆ្នំាមុនៗ ក្នុងនោះរួមមានករណីបំផ្ទុះគ្រាប់បែកក្នុងការប្រគុំតន្រ្តីនៅក្នុងទីក្រុង Manchester កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលបានផ្តាច់ជីវិតមនុស្ស២៣នាក់ ៕ធ.ដ

