ទីក្រុងបាងកកនៅតែជាតំបន់ពេញនិយមសម្រាប់ភ្ញៀវទេសចរចិន
អត្ថបទដោយ៖
Kien Sereyvuth
សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយថ្មីៗនេះថា រាជធានីបាងកកនៃប្រទេសថៃនៅតែជាតំបន់ទេសចរអន្តរជាតិដ៏ល្បីល្បាញ សម្រាប់ភ្ញៀវទេសចរចិន អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន Airbnb។

ប្រភពថា បាងកករកចំណូលបាន១៨៦លានបាត អំឡុងបុណ្យចូលឆ្នាំចិន ពីភ្ញៀវទេសចរ៤៤០០០នាក់ កើនឡើង៥០ភាគរយ កាលពីបុណ្យចូលឆ្នាំចិន នៅឆ្នាំ២០១៨ ហើយបើនិយាយពីទេសចរចិនមកបាងកកវិញ កើនឡើង១០០ភាគរយ។

សូមបញ្ជាក់ថា Airbnb គឺជាក្រុមហ៊ុនអន្តរជាតិមានទីតាំងនៅអាម៉េរិក ដោយផ្តល់សេវាកម្មស្នាក់នៅ និងកន្លែងទេសចរ តាមរយៈអ៊ីនធើណិត ដូចជា គេហទំព័រ និង Apps ទូរសព្ទ៕ធ.ដ

