សហរដ្ឋអាម៉េរិកដឹកនាំធ្វើសមយុទ្ធទ័ពអាកាសនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីបង្ហាញយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកជាច្រើន
សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណនាពេលថ្មីៗនេះ ក្នុងសមយុទ្ធយោធាអាម៉េរិកនៅលើតំបន់មហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ចេញយន្តហោះចម្បាំងដ៏មានអានុភាពប្រភេទ F-22 និងយន្តហោះចម្បាំង-បំបាំងកាយ F-35 ព្រមទំាងយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ផងដែរ។
ការបញ្ចេញយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកជាច្រើនខាងលើនេះ គឺជារឿងដែលថ្មី និងជាចេតនាកំញើញឥទ្ធិពលមួយនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ខណៈយន្តហោះទាំងនេះ សុទ្ធតែមានបំពាក់មីស៊ីល-គ្រាប់បែកនៅជាប់តួខ្លួនវា ក្នុងនោះយន្តហោះ B-2 Spirit ត្រូវបានគេដឹងថា មានសមត្ថភាពផ្ទុក និងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដែលមួយគ្រាប់ប៉ុណ្ណោះ មានកម្លាំងខ្លាំងជាងម៉ែគ្រាប់បែក ឬ Mother of All Bombs រហូតទៅដល់១,៥ដងឯណោះ។
គួរបញ្ជាក់ថា ក្រោយពីការចោទចិន រឿងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ប្រព័ន្ធរ៉ាដា និងប្រព័ន្ធសព្វាវុធជាច្រើនទៀតនៅតាមកោះក្នុងសមុទ្រចិនខាងត្បូង សហរដ្ឋអាម៉េរិកក៏បានចាប់ផ្តើមសមយុទ្ធដែលទើបត្រូវបានបញ្ចប់ទៅនេះតែម្តង ស្របពេលដែលអង់គ្លេសនាពេលថ្មីៗនេះ ក៏បានប្រកាសបញ្ជូននាវាចម្បាំងរបស់ខ្លួន មកកាន់តំបន់សមុទ្រចិនខាងត្បូងផងដែរ ក្នុងន័យបង្ហាញការគាំទ្រដល់សហរដ្ឋអាម៉េរិក៕ម.ន



