មនុស្ស៥នាក់ស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា មនុស្ស៥នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារ នៅឯសួនឧស្សាហកម្មមួយកន្លែងក្នុងរដ្ឋ អ៊ីលីនណយ។
 
ជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសរសេរសារមួយបង្ហោះក្នុងបណ្តាញសង្គមធ្វីតធើ ដោយបង្ហាញនូវការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ហើយថែមទាំងកោតសរសើរការបំពេញការងារដ៏ល្អរបស់កងកម្លាំងសន្តិសុខក្នុងតំបន់។
បើតាមក្រុមមន្រ្តីប៉ូលិសក្នុងតំបន់ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅក្នុងថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅតំបន់ Aurora ស្ថិតនៅចម្ងាយ៦៥គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Chicago។
 
ជាមួយគ្នានោះ ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ភ្លាមៗ ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ ខណៈបុរសជាខ្មាន់កាំភ្លើងត្រូវបានគេកំណត់អត្តសញ្ញាណថា មានឈ្មោះ Gary Martin អាយុ៤៥ឆ្នាំ និងជាបុគ្គលិកក្រុមហ៊ុនម្នាក់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner