កាច់សោ-កម៉ូតូបានសម្រេចហើយ ត្រូវម្ចាស់ចេញមកទាន់ ចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់សោ-កលួចម៉ូតូបានសម្រេចហើយ ម្ចាស់ម៉ូតូមកទាន់ ស្រែកផ្អើល អ្នកភូមិព័ន្ធចាប់ខ្លួនបានភ្លាមៗប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។ ជនសង្ស័យឈ្មោះយិន ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ យកផ្ទះសំណាក់៣ដុល្លារ ម្តុំភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ធ្វើជាកន្លែងស្នាក់អាស្រ័យ។ ចំណែកនារីរងគ្រោះ ជាម្ចាស់ម៉ូតូឈ្មោះ បាន ធួន  អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី១ កន្លែងកើតហេតុ។ ដោយឡែកម៉ូតូដែលជនសង្ស័យលួចម៉ាក ស៊ុយសូគីនិច ពណ៌ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q-4368។

តាមសម្តីនារីរងគ្រោះ បានប្រាប់ឲ្យដឹង នាងចេញពីធ្វើការរោងចក្រមកបន្ទប់ស្នាក់ ដោយចតទុកដាក់ចាក់សោ-ក រួចឡើងទៅបន្ទប់ជាន់ទីមួយហូបបាយ។ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮសូរសំឡេងឆ្កែព្រុសប្លែក ក៏ស្ទុះចេញមកមកអើតមើល ស្រាប់តែឃើញជនសង្ស័យកាច់សោ-កម៉ូតូបានហើយ ឡើងជិះរៀបបើកចេញ នាងក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាងជួយចេញមកព័ទ្ធចាប់បានប្រគល់ជូននគរបាលប៉ុស្ដិ៍កាកាបទី១តែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានបន្តតាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner