មេដឹកនាំរុស្ស៊ី អ៊ីរ៉ង់ និងតួកគី ធ្វើកិច្ចពិភាក្សាស្តីពីអនាគតរបស់ប្រទេសស៊ីរី

រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូ នៅថ្ងៃព្រហស្បតិ៍តនេះ បានប្រាប់តួកគីត្រង់ៗថា មិនមានសិទ្ធិបង្កើតតំបន់សុវត្ថិភាពនៅស៊ីរីឡើយ បើសិនជាគ្មានការយល់ព្រមពីរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ។

ប្រតិកម្មរបស់រុស្ស៊ីនេះ បានកើតមានឡើងស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរៀបចំកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍តនេះ ក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី ជាមួយសមភាគីតួកគី លោក អឺដូហ្កាន់ និងសមភាគីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ដើម្បីពិភាក្សាគ្នាពីអនាគតប្រទេសស៊ីរី។

ទីក្រុងអង់ការ៉ា ចង់បង្កើតតំបន់សុវត្ថិភាពនៅភាគឦសានប្រទេសស៊ីរី ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិក រួមទាំងតំបន់ស្ថិតនៅក្បែរព្រំដែនតួកគី ដើម្បីងាយស្រួលបោសសំអាតក្រុមឧទ្ទាមឃើដ YPG ។ ប៉ុន្តែទីក្រុងម៉ូស្គូបានបញ្ជាក់ថា តួកគីត្រូវការការយល់ព្រមពីលោក អាសាដ ជាមុនសិនមុននឹងចង់បង្កើតតំបន់សុវត្ថិភាពនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner