អ៊ីស្រាអែល និងអារ៉ាប់ កំពុងចរចាគ្នាពីផលប្រយោជន៍រួមនៃសង្គ្រាមជាមួយអ៊ីរ៉ង់

អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានគូសបញ្ជាក់ថា អ៊ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់ កំពុងស្ថិតនៅក្នុងការចរចាពីផលប្រយោជន៍រួមនៃសង្រ្គាមជាមួយអ៊ីរ៉ង់ ស្របពេលដែលទំនាក់ទំនងរវាងភាគីទាំងពីរ ស្ថិតនៅក្នុងដំណាក់កាលមួយដ៏ប្រសើរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានកត់សម្គាល់យ៉ាងដូច្នេះ ខណៈរូបលោកកំពុងស្ថិតនៅក្នុងប្រទេសប៉ូឡូញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយស្ដីពីតំបន់មជ្ឈិមបូព៌ា ក្រោមការចូលរួមពីបណ្ដាថ្នាក់ដឹកនាំមកពីសហរដ្ឋអាម៉េរិក អារ៉ាប់ និងសហភាពអឺរ៉ុប។ នាឱកាសនោះដែរ លោក Netanyahu បានលើកឡើងទៀតថា ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងពិភាក្សាជាមួយបណ្ដារដ្ឋមន្ត្រីការបរទេស និងបេសកជនពិសេសមកពី៦០ប្រទេសជុំវិញពិភពលោក។

អ្វីដែលសំខាន់នោះ ជំនួបនេះមិនមែនធ្វើឡើងជាសម្ងាត់នោះទេ ពីព្រោះវាមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអារ៉ាប់ដែលនឹងអង្គុយចរចាជាមួយអ៊ីស្រាអែល ក្នុងគោលបំណងស្វែងរកផលប្រយោជន៍រួមពីសង្រ្គាមជាមួយអ៊ីរ៉ង់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner