ទំហំពាណិជ្ជកម្មរវាងចិនជាមួយនឹងប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយ បានលើសពី១,៣ទ្រីលានដុល្លារអាម៉េរិក
នៅខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ប្រទេសចិននឹងរៀបចំវេទិកាកំពូលលើកទី២ ស្តីពីកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ និងផ្លូវមួយ” ។ ទាក់ទិននឹងប្រការនេះ លោក Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានប្រកាសកាលពីថ្ងៃទី១២ ខែកុម្ភៈថា បច្ចុប្បន្ន កិច្ចកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ”បាននិងកំពុងពន្លឿនការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

ការវិវឌ្ឍសំខាន់ៗមាន៥វិស័យមានជាអាទិ៍៖
ទី១)ការប្រាស្រ័យទាក់ទងលើវិស័យពាណិជ្ជកម្មទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចជាមួយប្រទេស៩ដែលស្ថិតនៅតាមបណ្តោយ “ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ទំហំពាណិជ្ជកម្មរវាងចិនជាមួយនឹងប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយ បានលើសពី១,៣ទ្រីលានដុល្លារអាម៉េរិក បានកើនជាងរយៈពេលដូចគ្នានាឆ្នាំមុនចំនួន១៦,៣ភាគរយ។

ទី២)កិច្ចសហប្រតិបតិ្តការផ្នែកវិនិយោគមានភាពកាន់តែស៊ីជម្រៅ។ តាមសិ្ថតិជាផ្លូវការ នៅឆ្នាំ ២០១៨ ប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយបានបណ្តាក់ទុន៦ពាន់៨០លានដុល្លារអាម៉េរិកនៅប្រទេសចិន រីឯប្រទេសចិនក៏បានបណ្តាក់ទុនដោយផ្ទាល់នៅប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយសរុប ១ម៉ឺន៦ពាន់២រយ៧០លានដុល្លារអាម៉េរិកផងដែរ។

ទី៣)គម្រោងសំខាន់ៗត្រូវបានអនុវត្តប្រកបដោយគុណភាពខ្ពស់ និងទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។ ដោយឡែក គម្រោងស្តីពីការតភ្ជាប់គ្នាមួយចំនួនបានចាប់ផ្តើមឲ្យអនុវត្តជាបន្តបន្ទាប់។
ទី៤)ពន្លឿនកិច្ចកសាងបណ្តាញរបស់តំបន់ពាណិជ្ជកម្មសេរី។ បណ្តាញរបស់តំបន់ពាណិជ្ជកម្មសេរីដែលមានស្តង់ដារខ្ពស់ បាននិងកំពុងបង្កើតឡើង។
៥)យន្តការសហប្រតិបតិ្តការមានភាពកាន់តែល្អពេញលេញជាបណ្តើរៗ៕ធ.ដ

