ស្ត្រីជប៉ុនប្រមាណ៦០ភាគរយនាំគ្នាបះបោរប្រឆាំងនឹងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ដោយសារបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ ស្ត្រីជនជាតិជប៉ុនជាច្រើននាក់កំពុងនាំគ្នាបះបោរប្រឆាំងនឹងថ្ងៃបុណ្យនៃក្ដីស្រលាញ់ ដែលជាប្រពៃណីត្រូវបានប្រារព្ធឡើងអស់ពេលជាង១០ឆ្នាំមកហើយនៅក្នុងប្រទេសជប៉ុន។

បើតាមប្រពៃណីក្នុងប្រទេសជប៉ុន ស្ត្រីទាំងអស់ត្រូវទិញសូកូឡា ឬ Giri Choco ជូនប្រុសៗដែលជាមិត្តរួមការងារនៅថ្ងៃទី១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ។ លើសពីនេះទៀត ស្ត្រីត្រូវបានគេរំពឹងថា នឹងទិញសូកូឡានៃក្ដីស្រឡាញ់ (Honmei Choco) ជូនចំពោះដៃគូស្នេហា ឬមនុស្សដែលគេលួចស្រឡាញ់ទៀតផង។

ប៉ុន្តែនៅក្នុងឆ្នាំនេះ ស្ត្រីជាច្រើននាក់បានចេញមុខមកប្រឆាំងនឹងប្រពៃណីនេះដោយសារបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន។ យ៉ាងណាមិញ យោងតាមការស្ទាបស្ទង់កាលពីពេលថ្មីៗនេះបង្ហាញថា នៅក្នុងឆ្នាំនេះមានស្ត្រីប្រមាណ៣៥%ប៉ុណ្ណោះដែលនឹងទិញសូកូឡាជូនបុរសៗ ខណៈដែល៦០%ផ្សេងទៀតនឹងទិញជូនខ្លួនឯងជំនួសវិញនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នេះ៕ធ.ដ



