រដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកចោទប្រកាន់អតីតមន្ត្រីកងទ័ពអាកាសម្នាក់ ពីបទធ្វើចារកម្មឱ្យប្រទេសអ៊ីរ៉ង់
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ អតីតមន្ត្រីកងទ័ពអាកាសអាម៉េរិកម្នាក់ ត្រូវបានក្រុមរដ្ឋអាជ្ញាអាម៉េរិកចោទប្រកាន់ពីបទស៊ើបការណ៍សម្ងាត់ឱ្យប្រទេសអ៊ីរ៉ង់ តាមរយៈការលួចយកព័ត៌មានជាច្រើនពីមិត្តរួមការងាររបស់ខ្លួន ។

លោកស្រី Monica Witt បានបម្រើការងារជាមន្ត្រីកងទ័ពអាកាសអាម៉េរិកពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៨។ ដោយឡែក ជុំវិញសំណុំរឿងនេះដែរ ជនជាតិអ៊ីរ៉ង់៤នាក់ផ្សេងទៀត ត្រូវអាជ្ញាធរអាម៉េរិកចោទប្រកាន់ពីបទដំឡើងឧបករណ៍ស៊ើបការណ៍សម្ងាត់លើកុំព្យូទ័រដែលជាកម្មសិទ្ធិរបស់លោកស្រី Witt ។

បើតាមទីភ្នាក់ងារ FBI នោះ លោកស្រី Witt ត្រូវបានគេឃើញជាលើកចុងក្រោយនៅឯតំបន់អាស៊ីភាគអាគ្នេយ៍កាលពីខែកក្កដា ឆ្នាំដដែល។ ប៉ុន្តែមកទល់នឹងពេលនេះ អាជ្ញាធរអាម៉េរិកមិនទាន់កំណត់ទីតាំងស្ថិតនៅរបស់អតីតមន្ត្រីកងទ័ពអាកាសអាម៉េរិករូបនេះនោះទេ ខណៈតុលាការអាម៉េរិកបានចេញដីកាចាប់ខ្លួនហើយ៕ធ.ដ

