បំណុលជាតិរបស់សហរដ្ឋអាម៉េរិក កើនឡើងលើសពី២២ទ្រីលានដុល្លារជាលើកដំបូង

សហរដ្ឋអាម៉េរិក៖ ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា បំណុលជាតិរបស់សហរដ្ឋអាម៉េរិកបានកើនឡើងលើសពី២២ទ្រីលានដុល្លារ ឬ២២ពាន់ពាន់លានដុល្លារជាលើកដំបូង។ កន្លងមក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ជាច្រើនលើកច្រើនសាទៅលើអតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា សម្រាប់ការធ្វើឲ្យបំណុលជាតិកើនឡើងខ្ពស់ ក្នុងអំឡុងអាណត្តិកាន់អំណាចរយៈពេល៨ឆ្នាំរបស់លោក។

បច្ចុប្បន្ននេះ បំណុលជាតិសរុបរបស់សហរដ្ឋអាម៉េរិកមានចំនួន ២២,០១២ ទ្រីលានដុល្លារ ដែលវាបង្ហាញពីការកើនឡើងបន្ថែមដល់ទៅជាង៣០ពាន់លានដុល្លារ បើធៀបនឹងប្រាក់បំណុលសរុបកាលពីដើមខែកុម្ភៈ ហើយបើគិតក្នុងអំឡុងពេល១១ខែចុងក្រោយនេះ បំណុលជាតិសហរដ្ឋអាម៉េរិកបានកើនដល់ទៅប្រមាណ០១ទ្រីលានដុល្លារបន្ថែមលើបំណុលចាស់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner