សមត្ថកិច្ចកម្ពុជាបណ្តេញជនជាតិកូរ៉េម្នាក់ ដែលជួញដូរគ្រឿងញៀនឆ្លងដែន ឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនល្មើសជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធបទជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយកម្លាំងជំនាញ នាយដ្ឋានអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា ដោយប្រគល់ជូនទៅអគ្គរដ្ឋអាជ្ញាកូរ៉េ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាម៉ោង២១៖៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនល្មើសខាងលើមានឈ្មោះ KIM Seonghoon ជនជាតិកូរ៉េ ភេទប្រុស កើតថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៧៤ កាន់លិខិតឆ្លងដែនលេខ M38487277 ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ។
   

សមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថា ជនល្មើសខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ ក១ ចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ តាមនីវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ (Interpol) រួចហើយក៏ធ្វើកំណត់ហេតុ ប្រគល់ជូនទៅអគ្គរដ្ឋអាជ្ញាកូរ៉េ ចាត់ការបន្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner