ផ្ទះមនុស្សធម៌ចំនួន១ខ្នង និងអណ្តូងទឹកស្អាត១ ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រនៅស្រុកស្រីស្នំ ខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

ផ្ទះមនុស្សធម៌ទី៦៨ ដែលមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ ត្រូវបានប្រគល់គ្រួសារលោក ផា ម៉ាប់ អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ិម ង៉ិក មានកូន៣នាក់ ក្នុងបន្ទុកស្ថិតនៅ ឃុំប្រិយ៍  ស្រុកស្រីស្នំ  និងអណ្ដូងទឹកស្អាត១កន្លែងទៀត (អណ្ដូងស្នប់អាហ្វ្រីដេស៍) ជូនដល់ប្រជាពលនៅសហគមន៍ ភូមិស្លែងតាវេត ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប  ត្រូវបានធ្វើពិធីប្រគល់ក្រោមវត្តមានរបស់ លោកជំទាវបណ្ឌិត គួយ ណាលីន ឃឹម  ប៊ុន សុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។

លោកជំទាវបណ្ឌិតបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុក ដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុក នរណាម្នាក់ចោល” ។

លោកជំទាវបណ្ឌិតក៏បានផ្តាំផ្ញើដល់ប្អូនស្រីត្រូវចេះសម្អាតថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ សំខាន់បងប្អូនក្នុងសហកគមន៍ជ្រាសនេះ ត្រូវចេះជួយថែរក្សាអណ្ដូងទឹកស្អាតនេះ ឲ្យបានល្អ និងពេលខូច ត្រូវរួមគ្នាធ្វើការជួសជុល ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងអាចប្រើប្រាស់បានយូអង្វែងទៀតផង។ 

អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលផ្ទះមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ សម្ភារផ្ទះបាយមួយចំនួន និងថវិកា២សែនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមពិធីប្រគល់ផ្ទះ និងអណ្តូងទឹកម្នាក់ៗទទួលបានសារុង១ និងថវិកា១ម៉ឺនរៀល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner