មេដឹកនាំវៀតណាមបង្ហាញសុទិដ្ឋិនិយម ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម

វៀតណាម៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វុក បានថ្លែងថា ជម្រើសនៃការយកវៀតណាមធ្វើជាទីតាំងរៀបចំកិច្ចប្រជុំកំពូលនាចុងខែនេះ រវាង លោក ត្រាំ និង លោក គីម បានសបញ្ជាក់ឲ្យឃើញថា ប្រទេសវៀតណាមកំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវមួយ។

ការថ្លែងបែបនេះរបស់លោក ង្វៀន សួនហ្វុក បានកើតមានឡើងស្របពេលដែលរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh កំពុងស្ថិតនៅប្រទេសកូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ចរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃអង្គារ៍ដល់ថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ខណៈវៀតណាមកំពុងត្រៀមលក្ខណៈដើម្បីរៀបចំជំនួបកំពូលរវាងមេដឹកនាំអាម៉េរិក និងកូរ៉េខាងជើង។

ថ្លែងទៅកាន់មន្រ្តីរដ្ឋាភិបាលនៅឯទីផ្សារមូលបត្រទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះ បានសង្កត់ធ្ងន់ថា វៀតណាមនឹងក្តាប់យកឱកាសនេះ បង្ហាញឲ្យពិភពលោកបានឃើញអំពីតួនាទីលើឆាកអន្តរជាតិរបស់ខ្លួន ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner