ប្រមុខការទូតសហរដ្ឋអាម៉េរិកប្តេជ្ញាបញ្ឈប់បំពង់បង្ហូរប្រេងរបស់រុស្ស៊ីមកកាន់ទ្វីបអឺរ៉ុប

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអង្គារ៍នេះ បានថ្លែងថា ប្រទេសរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ឈប់បំពង់បង្ហូរប្រេងនិងឧស្ម័ន Nord Stream 2 របស់រុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុប ខណៈការអះអាងនេះ ធ្វើឡើងស្របពេលលោកចូលរួមជាមួយប៉ូឡូញដើម្បីព្រមានអំពីហានិភ័យនានា។

លោក ប៉ុមប៉េអូ បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក ចាសេក សាពូតូវិក ថា បំពង់បង្ហូរប្រេងពីរុស្ស៊ីដែលចាប់ផ្តើមសាងសង់កាលពីឆ្នាំមុននោះ បានបង្ហូរលុយឱ្យទៅប្រទេសរុស្ស៊ីនៅក្នុងរបៀបមួយ ដែលទីបំផុតនឹងធ្វើឱ្យប៉ះពាល់ដល់ទ្វីបអឺរ៉ុប។

នាឱកាសនោះដែរ លោក សាពូតូវិក បានបញ្ជាក់ដែរថា យើងចែករំលែកទស្សនៈដូចគ្នាថា គម្រោងបំពង់បង្ហូរប្រេង North Stream 2 មិនបម្រើដល់សន្តិសុខថាមពលរបស់អឺរ៉ុបឡើយ ហើយថា យើងចាត់ទុកវាជាគម្រោងបរាជ័យ និងថែមទាំងប៉ះពាល់ដល់សន្តិសុខថាមពលនៅទ្វីបអឺរ៉ុបផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner