យុវតីវ័យម្នាក់មកលោតទឹក សម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ២ថ្ងៃជាប់គ្នា តែត្រូវសមត្ថកិច្ចយាមគោលដៅជួយទាន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ហេតុការភ្ញាក់ផ្អើលជាលើកទី២ហើយដែលក្មេងស្រីវ័យ១៧ឆ្នាំម្នាក់ មានវិបត្តិក្នុងគ្រួសាររឿងម្ដាយមីងស្រីស្ដីបន្ទោស បានសម្រេចចិត្តមកលោតទឹកនៅស្ពានជ្រោយចង្វារប៉ង់សម្លាប់ខ្លួន តែមិនបានសម្រេចត្រូវ បានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលប្រចាំការនៅទីនោះជួយសង្គ្រោះទាន់ពេល។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៣និង៤០រសៀលថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ  ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នាងឈ្មោះសួស ស្រីម៉ៅ មានអាយុជាង១៧ឆ្នាំ មុខរបរធ្វើការនៅហាង ស្នាក់នៅជាមួយម្ដាយមីងក្នុងផ្ទះជួល ភូមិគៀនឃ្លាំង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

នាងបានឲ្យដឹងថា រូបនាងបានមកលោតទឹកស្ពានជ្រោយចង្វារជាលើកទី២ហើយ ព្រោះតែមានវិបត្តិក្នុងគ្រួសារ ដោយត្រូវម្ដាយមីងស្ដីបន្ទោសរឿងទៅធ្វើការនៅហាងមួយកន្លែង ហើយបានផឹកស្រាស្រវឹងមិនបានទៅដេកនៅផ្ទះ ស្រាប់តែព្រឹកឡើងភ្ញាក់នៅក្នុងផ្ទះសំណាក់ មានតែទៅដេកជាមួយប្រុសទើបរូបនាងមានការតូចចិត្តក៏សម្រេចចិត្តមកលោតទឹកស្ពានជ្រោយចង្វារតែម្ដង។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្ដិ៍ជ្រោយចង្វារ បាននាំនាងយកទៅធ្វើការសួរនាំនៅប៉ុស្ដិ៍ និងទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកយកស្រ្តីរងគ្រោះត្រលប់ទៅផ្ទះវិញ។ សូមបញ្ចាក់ផងដែរថា នេះជាលើកទី២ហើយដែលរូបនាង បានមកលោតទឹកស្ពានជ្រោយចង្វារ កាលពីថ្ងៃទី១០ ម្ដងនិងថ្ងៃទី១១ នេះម្ដងទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner