អ្នកដឹកនាំបន្តវេនត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពនូវមូលធនវប្បធម៌ និងមូលធនមនុស្ស ដើម្បីបង្កើនកិត្តិនាមថ្មីរបស់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នារសៀល ថ្ងៃចន្ទ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្មវិធីត្រាស់ដឹងនៃសហភាពពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំបទបាឋកថាស្តីពី “ការទូតវប្បធម៌របស់ កម្ពុជា៖ បង្កើតកិត្តិនាមអន្តរជាតិថ្មីរបស់កម្ពុជា តាមរយៈវប្បធម៌” ឧទ្ទេសនាមដោយឯកឧត្ដម សួស យ៉ារ៉ា អនុប្រធានគណៈកម្មាការកិច្ចការបរទេស សហ្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា
ដោយមានការចូលរួមពីសមាជិក សមាជិកា និងសិស្ស និស្សិតមកពីគ្រប់គ្រឹះស្ថានអប់រំនានា សរុបប្រមាណជាង៤០០នាក់។

មានមតិស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា « ការរៀបចំបាឋកថានេះឡើងស្របតាមចក្ខុវិស័យដឹកនំារបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានដាក់ចេញនូវផែនទីចង្អុលទិសក្នុងការលើកកម្ពស់សម្បត្តិបេតិភណ្ឌវប្បធម៌ជាបុព្វហេតុស្នូលដែលបានកំណត់ក្នុងសរសរស្តម្ភទំាង៩នៃផែនការយុទ្ធសាស្ត្ររបស់ ស.ស.យ.ក ហើយបានរៀបចំផ្តួចផ្តើមអនុវត្តនូវ សកម្មភាពជាច្រើនយ៉ាងរស់រវើកជាបន្តបន្ទាប់ទំាងក្នុងកម្រិតជាតិ និងអន្តរជាតិ ដើម្បីដាស់និងប្រមូលផ្តុំកម្លំាងសាមគ្គីរបស់យុវជន និងប្រជាជនឱ្យរួបរួមសាមគ្គីជាធ្លុងមួយចូលរួមថែរក្សា ការពារ និងលើកកម្ពស់អត្តសញ្ញាណ ជាតិខ្មែរទៅកាន់ពិភពលោក»។

ថ្លែងក្នុងបទបាឋកថានេះ ឯកឧត្តម សួស យ៉ារ៉ា បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលបានរៀបចំបទបាឋកថាដ៏មានសារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាស ឱ្យបងប្អូនសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចសិស្ស និស្សិត គ្រប់រូបបានទទួលនូវបទពិសោធន៍ និងចំណេះដឹង ស្តីពីសារៈសំខាន់នៃការទូតតាមបែបវប្បធម៌។ ក្នុងនោះដែរឯកឧត្តមក៏បានបង្ហាញអំពី សញ្ញាណនៃការករកើតប្រទេស និងការវិវឌ្ឍក្នុងដំណាក់កាលសំខាន់ៗរបស់កម្ពុជាចាប់ពីមុនអង្គរ សម័យអង្គរ និងក្រោយអង្គរ ដែលយុវជនសម័យបច្ចុប្បន្នត្រូវចេះដឹងនូវប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយទំាង ចំណុចខ្លំាង និងចំណុចខ្សោយដែលពាក់ព័ន្ធនឹងទំនាក់ទំនងការទូត ការរៀបចំសន្តិសុខសង្គម និងការអភិវឌ្ឍប្រទេស។  មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការទូតវប្បធម៌គឺការប្រើប្រាស់អត្តសញ្ញាណ និងការប្រើ ប្រាស់ឲ្យអស់នូវមូលធនវប្បធម៌ និងមូលធនមនុស្ស ហើយក៏សង្ឃឹមយ៉ាងមុតមាំថាយុវជនជំនាន់ក្រោយនឹងក្លាយជាមូលធនមនុស្សសម្រាប់កម្ពុជា ដែលមានសមត្ថភាពពេញលេញក្នុងការថែរក្សាសន្តិភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព ការតភ្ជាប់មនុស្សជាតិ និងនវានុវត្ត៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner