អភិបាលខេត្តកំពតអញ្ជើញចូលរួមប្រជុំជាមួយតំណាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋមានបញ្ហាដីធ្លីជាយូមកហើយមកអំពីស្រុកឈូក
កំពត៖ តំណាងប្រជាពលរដ្ដនឹងប្រជាពលរដ្ឋ ចំនួន ១៨៩ គ្រួសារមានបញ្ហាដីធ្លី ជាយូមកហើយ មកអំពីភូមិ ព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត ត្រូវបានចូលរួមប្រជុំ លើបញ្ហាដីធ្លីកិច្ចប្រជំុ នេះរៀបចំធ្វើឡើងនៅសាលាប្រជុំសាលាខេត្តចាស់នា រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាកាឯកភាព រដ្ឋបាលខេត្តកំពត។ ក្នុងនោះដោយមានវត្តមានអញ្ជើញចូលរួមអំពីឯកឧត្តមអភិបាលរងខេត្ត អស់លោកលោកស្រីជាមន្ត្រីជុំវិញខេត្ត អភិបាលស្រុក មេឃុំ មេភូមិ ព្រមទាំងតំណាងប្រជាពលរដ្ឋ ២៣០នាក់។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត្តបានមានប្រសាស៍ថា ដើម្បីឲ្យមានភាពជាក់លាក់ យើងត្រូវតែពិនិត្យឡើងវិញ ធ្វើយ៉ាងណាអោយមានការយល់ស្របអំពីគ្នារវាង អ្នកវាស់វែង និង ម្ចាស់ដី ដោយមានការចង្អុលបង្ហាញអំពីម្ចាស់ដី និងម្ចាស់ព្រំដី ដើម្បីបញ្ជាក់ការពិតថា ដីនោះជាដីរបស់គាត់មែន បើពុំដូច្នោះទេអាចនឹងប៉ះពាល់ដល់ដីអ្នកផ្សេង ធ្វើឲ្យមានបញ្ហាហើយ នៅលើការងារ វាស់វែងនេះ។ បងប្អូនភាគច្រើនគាត់បានចូលរួម ចំណែកអ្នកដែលមិនមានការចូលរួមនោះ ដោយមានបញ្ហាប្រឈម ដូច្នេះសុំឲ្យតំណាងជួយកត់ឈ្មោះ ដើម្បីធ្វើការពិនឹត្យឡើងវិញ ដោយយក ឯកសារចាស់ ធ្វើជាមូលដ្ឋាន។
ក្នុងកិច្ចការនេះ ឯកឧត្តម នឹងយកទៅពិនិត្យជាមួយក្រុមការងារ និងគណៈកម្មការគ្រប់គ្រងដីរដ្ឋដើម្បីពិភាក្សានៅអាទិត្យក្រោយនេះ ធ្វើយ៉ាងណាឲ្យបានចប់នាពេលខាងមុខ។ ក្នុងនាម អាជ្ញាធរខេត្ត ក្នុងនាមរដ្ឋបាលខេត្ត គឺមានឆន្ទៈយ៉ាងមុតមាំ ក្នុងការធ្វើកិច្ចការនេះ ជូនបងប្អូនប្រជាពលរដ្ដដោយអស់ពីចឹត្តពីថ្លើម ដើម្បីឲ្យបងប្អូនទទួលយកបានដោយពេញច្បាប់ និងប្លង់កាន់កាប់ដែលចេញ ដោយក្រសួងដែនដីនគរូប្បនេយ្យកម្ម និងសំណង់ ជាពិសេសប្រសាស៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើង នៅក្នុងសន្និបាតច្បាស់ហើយថាសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែគិតគូដោះស្រាយ បញ្ហាទំនាស់ដីធ្លី ដែលមិនទាន់បានដោះត្រូវតែដោះឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ដយើងដ៍ើម្បីបងប្អូនមានលទ្ធភាពក្នុងការប្រកបអាជីវកម្មផ្សេងៗដោយមិនស្ទាក់ស្ទើរ៕



