សិស្សប៊ែលធី១០រូប ចូលរួមដំណើរទស្សនកិច្ចសិក្សានៅប្រទេសអូស្រ្តាលី

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យប៊ែល​ធីអន្តរជាតិ និង Sydney City College of Management នៃប្រទេសអូស្រ្តាលី ដែលបានចុះ
អនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងសន្និសីទកិច្ចសហប្រតិបត្តិការប៊ែលធីឆ្នាំ២០១៨។  
តាមរយៈកម្មវិធីនេះ សិស្សានុសិស្សនឹងត្រូវចូលរួមសិក្សាវគ្គខ្លីស្តីអំពីការ
តម្រង់ទិសលើមុខវិជ្ជា គណនេយ្យ ពាណិជ្ជកម្មរដ្ឋបាល ព័ត៌មានវិទ្យា និងគ្រប់គ្រងបដិសណ្ឋារកិច្ច ជាមួយសិស្ស
-និស្សិតអន្តរជាតិដែលកំពុងសិក្សានៅទីនោះ និងការធ្វើទស្សនកិច្ចនៅតំបន់មួយចំនួន
ក្នុងទីក្រុងស៊ីដនី ។

​បើតាម កញ្ញា លី សុខុម  អនុប្រធានការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ និងជាប្រធានដឹកនាំសិស្សានុសិស្សទាំង១០រូប ចាត់ទុកដំណើរទស្សនកិច្ចសិក្សានេះ ជាការលើកកម្ពស់គុណភាពអប់រំ 
និងកម្មវិធីសិក្សារបស់​សាលា ប៊ែលធី អន្តរជាតិ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ពីការសិក្សានៅក្រៅប្រទេស ពិសេសគឺការស្វែងយល់បន្ថែមអំពី ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អរិយធម៌ និងការ
អភិវឌ្ឍរបស់ប្រទេសអូស្រ្តាលី ដែលមានប្រព័ន្ធអប់រំទំនើប ជឿនលឿន និងមានការទទួលស្គាល់ទូទាំងសកលលោក ។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ
បានរៀបចំដំណើរទស្សនកិច្ចសិក្សា
ទៅកាន់គ្រឹះស្ថានអប់រំជាដៃគូ របស់ខ្លួនឯក្រៅប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក សាធារណៈរដ្ឋប្រជាមានិតចិន ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី
ព្រះរាជាណាចក្រថៃ សរុបចំនួន ៥៤១រូប រួចមកហើយ។
កញ្ញា បន្តថា ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ នឹងបន្តខិតខំប្រឹងប្រែង បង្កើនកិច្ចសហប្រតិបត្តិការជាដៃគូជាមួយគ្រឹះស្ថានអប់រំល្បីៗនៅប្រទេសអូស្រ្តាលីបន្ថែមទៀត ដើម្បីផ្តល់ឱកាសសម្រាប់
សិស្ស-និស្សិតកម្ពុជា
គ្រប់រូប​ ទៅបន្តការសិក្សានៅទីនោះ ដែលជាផ្នែកមួយនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

ប្អូនប្រុស​ ប្រាក់ រ៉េនណាវណ្ណ មកពីសាលា ប៊ែលធី អន្តរជាតិទី៥ (សាខាច្បារអំពៅ) ក៏ដូចជាសិស្សានុសិស្សទាំង៩រូបទៀតបានរំពឹងថា តាមរយៈកម្មវិធីនេះ ពួកគេនឹងទទួលបាននូវចំណេះដឹងថ្មីៗ 
គំនិតច្នៃប្រឌិត បទពិសោធន៍នៃ
ជីវិតសិក្សានៅក្រៅប្រទេស និងការរស់នៅដោយពឹងពាក់លើខ្លួនឯងពេលនៅឆ្ងាយពីគ្រួសារ ពិសេសគឺការបង្កើនចំណងមិត្តភាព ភាតរភាព និងចេះសម្របខ្លួនក្នុង
ការងារជាក្រុម និងការរស់នៅជាសមូហភាព។
ប្អូនប្រុសបានសម្តែងនូវការដឹងគុណចំពោះក្រុមគ្រួសារដែលតែងតែជម្រុញ​ និងលើកទឹកចិត្តដល់រូបប្អួនឲ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្ររហូត
មក។ ម្យ៉ាងទៀត ប្អូនក៏បានថ្លែងអំណរគុណដល់សាលា ប៊ែលធី អន្តរជាតិ ដែលបានបង្កើតឲ្យមានកម្មវិធីដ៏មានតម្លៃមួយនេះ ហើយវាជាចំណែកមួយយ៉ាងសំខាន់នៃការចូលរួមរបស់សិស្សានុសិស្ស
កម្ពុជាលើឆាកអន្តរជាតិ។
 

សូមបញ្ជាក់ថា សិស្សថ្នាក់ទី១១ ចំនួន១០រូប ដែលត្រូវចូលរួមដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី រយៈពេល១២ថ្ងៃ បានចេញដំណើរនាល្ងាចថ្ងៃទី ១១ ខែកុម្ភៈ នឹងត្រលប់មកវិញ នាថ្ងៃទី២២ ខែកុម្ភៈ
ឆ្នាំ២០១៩។
សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី ទាំង ១៩សាខា ថ្នាក់ចំណេះទូទៅ ឆមាសទី២ និង ថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី ០៤ មីនា
២០១៩ បង់ថ្លៃសិក្សា ១វគ្គផ្តល់ ជូន សៀវភៅគូល័រច្បាប់ដើម ១ឈុត៕






ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner