បង្ក្រាបក្រុមមុខសញ្ញាប្លន់ប្រដាប់អាវុធ នៅសង្កាត់បឹងទំពន់១
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១២ថ្ងៃត្រង់ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បើកការចុះបង្ក្រាបក្រុមមុខសញ្ញាប្លន់ប្រដាប់អាវុធមួយក្រុមធំ នៅបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ និងដកហូតអាវុធខ្លីមួយដើមផងដែរ។ ប្រភពឲ្យដឹងថា ក្រុមប្លន់ប្រដាប់អាវុធនេះ គឺជាក្រុមចេញប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមួយរយៈក្រោយមកនេះ។ យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិត នៃដំណើរបង្ក្រាបក្រុមប្លន់នេះ គឺពុំមានប្រភពណាបង្ហើបឲ្យដឹងពីដំណើរការបង្ក្រាបឡើយ ពោលគឺកម្លាំងនគរបាលជំនាញ កំពុងបន្តនីតិវិធីតាមជំនាញរបស់ខ្លួន៕ម.ន



ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។