កាំកុងត្រូលខេត្តស្វាយរៀងរកឃើញទំនិញផ្ទុកសារធាតុគីមីហាមឃាត់ជាង១០គីឡូក្រាម នៅផ្សារវាលយន្ត

អត្ថបទដោយ៖
Kien Sereyvuth

មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃ១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ នៅផ្សារវាលយន្ត ខេត្តស្វាយរៀង ដោយមន្ត្រីជំនាញបានដកហូតយកគំរូមួយចំនួនមកធ្វើតេស្តបឋមមានដូចជា បន្លែ ស្ករត្នោត ម្ទេសឆា សាច់ក្រក ងៀតបបែល ត្រីងៀត ប្រហុក និងស្ពៃជ្រក់ ដើម្បីរកសារធាតុគីមី ហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ចំនួន១១គីឡូក្រាមកន្លះ។ ក្នុងនោះ ងៀតបបែល ចំនួន៥គីឡូក្រាមកន្លះ ដែលមានផ្ទុកសារធាតុគីមីហាមឃាត់គីមី Borax និង ស្ពៃជ្រក់ ចំនួន៦គីឡូក្រាម មានផ្ទុកសារធាតុគីមីអាស៊ីតហាមឃាត់ Salicylie Acid ។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ ដើម្បីយកមកកម្ទេចចោលភ្លាមៗផងដែរ។ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner