ប្រតិភូសិល្បករសិល្បការិនីកម្ពុជា នឹងចេញទៅសម្ដែងសិល្បៈក្នុងព្រឹត្តិការណ៍ឈីងហ្គេ នៅប្រទេសសិង្ហបុរីថ្ងៃស្អែកនេះ
អត្ថបទដោយ៖
Kien Sereyvuth
ប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ចំនួន៤៩នាក់ នឹងចេញដំណើរទៅសម្ដែងសិល្បៈក្នុងព្រឹត្តិការណ៍ឈីងហ្គេ នៅប្រទេសសិង្ហបុរីថ្ងៃស្អែកនេះ។ យោងតាមសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកដំណើររបស់គណៈប្រតិភូសិល្បៈកម្ពុជានេះថា បង្ហាញមោទនភាពកម្ពុជា ទៅកាន់ពិភពលោក ហើយនោះ ជាបេសកកម្មថ្មីមួយទៀតដែលកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការនាំយកសិល្បៈ វប្បធម៌ ប្រពៃណីខ្មែរទៅកាន់ពិភពលោកផងដែរ៕ធ.ដ



