គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ ផ្តើមពិចារណាពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ព្រះនាងម្ចាស់ Mahidol ក្រោយការជំទាស់របស់ព្រះមហាក្សត្រ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅប្រទេសថៃ នៅថ្ងៃចន្ទទី១១ កុម្ភៈ ២០១៩នេះ នឹងចាប់ផ្តើមប្រជុំពិភាក្សាលើគម្រោងឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ របស់ព្រះរាមនៃព្រះមហាក្សត្រ Vajiralongkorn ក្រោយពេលដែលព្រះមហាក្សត្រ បានមានព្រះបន្ទូលជំទាស់មិនឲ្យធ្វើបែបនេះ។

ព្រះនាងម្ចាស់ Ubolratana Mahidol ព្រះរាមនៃព្រះមហាក្សត្រថៃ Maha Vajiralongkorn ត្រូវបានប្រកាសកាលពីថ្ងៃទី៨ ខែកុម្ភៈថា នឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតសកលនៅប្រទេសថៃ នាថ្ងៃទី២៤ មីនា ២០១៩ខាងមុខនេះ។

ប៉ុន្តែ ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យ កាលពីយប់ថ្ងៃដដែលនោះ ដោយមានព្រះបន្ទូលថា ជារឿងមិនសមស្របសម្រាប់ព្រះនាងម្ចាស់ក្នុងការចូលរួមការបោះឆ្នោតសកល។ បក្សThai Raksa Chart ក៏បានចេញសេចក្តីប្រកាសមួយបង្ហាញពីការគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រផងដែរ។

បច្ចុប្បន្ននេះ ការចុះឈ្មោះបេក្ខភាពបក្សសម្រាប់ចូលរួមក្នុងការបោះឆ្នោតសកលថៃបានបញ្ចប់ហើយ ។ មានបក្ស ៣៤ បានលើកឈ្មោះបេក្ខភាពជានាយករដ្ឋមន្ត្រីចំនួន ៥២ រូប ហើយជាការបោះឆ្នោតសកលមួយដែលមានបេក្ខភាពច្រើនបំផុតក្នុងប្រវត្តិសាស្ត្រថៃ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner