សេតវិមាន៖ លោក ត្រាំ សម្រេចយកប្រទេសវៀតណាម ធ្វើជាកន្លែងរៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង
អត្ថបទដោយ៖
ហេង វណ្ណា
សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តជ្រើសរើសយករដ្ឋធានីហាណូយ របស់ប្រទេសវៀតណាម ជាទីកន្លែងសម្រាប់ជំនួបកំពូលលើកទីពីររវាងលោក និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគ្រោងរៀបចំឡើងនៅចុងខែកុម្ភៈនេះ។
ការប្រកាសយកទីតាំងជាក់លាក់នៅទីក្រុងហាណូយ ធ្វើជាកន្លែងជួបលោក គីម ជុងអ៊ុន នេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចយកប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ការសម្រេចចិត្តនេះដែរ ក៏វាស្របទៅតាមការចង់បានរបស់រដ្ឋាភិបាលក្រុងហាណួយ ដែលបានចេញមុខមុនគេ ក្នុងការស្វាគមន៍ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ជាលើកទីពីរ ខណៈវៀតណាមត្រូវបានគេមើលឃើញថា កំពុងមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងផង និងសហរដ្ឋអាម៉េរិកផង៕ម.ន



ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។