ស្តេចថៃបង្ហាញជំហរមិនគំាទ្រព្រះរាមរបស់ទ្រង់ ដែលចង់ចូលប្រឡូកឆាកនយោបាយ

ថៃ៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាច្ឆរ៉ាឡុងកន បានបង្ហាញជំហរមិនគាំទ្រនោះឡើយ ចំពោះសម្តេចព្រះរាម រ៉ាចាកាន់យ៉ា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ដែលចង់ប្រកួតយកតំណែងនាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយព្រះបរមរាជវាំងថៃ ព្រះមហាក្សត្រថៃបច្ចុប្បន្នបានហៅទង្វើរបស់ព្រះរាមរបស់ព្រះអង្គថា មិនសាកសម និងបំផ្លាញវប្បធម៌ជាតិ។ ទោះបីព្រះនាងបានបោះបង់ចោលតំណែង ក្នុងជួររាជវង្សជាលាយលក្ខណ៍អក្សរក៏ដោយ ក៏ព្រះនាងនៅតែរក្សាឋានៈរបស់ព្រះនាង ក្នុងនាមជាសមាជិកសែរាជវង្សចក្រីដដែល។

សូមជម្រាបផងដែរថា ព្រះនាងម្ចាស់ រ៉ាចាកាន់យ៉ា រ៉ាចាកាន់យ៉ា គឺជាបុត្រីច្បងនៃអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់ក្សត្រី សិរីគិត (Sirikit)។ ប៉ុន្តែព្រះនាងបានបោះបង់ចោលតួនាទីជារាជ្យវង្សរបស់ខ្លួនកាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបការជាមួយជនជាតិអាមេរិកម្នាក់ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen) ដែលនេះមានន័យថា ព្រះនាងគ្មានសិទ្ធិនៅក្នុងការទទួលរាជសម្បត្តិនោះឡើយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner