មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សចុះត្រួតពិនិត្យតាមបណ្តាកងឯកភាពរបស់បញ្ជាការដ្ឋានអង្គរក្ស
ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម មេបញ្ជាការ ឲ្យបន្តការចុះត្រួតពិនិត្យតាមបណ្តាកងឯកភាពចំណុះជាបន្ត បន្ទាប់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះបានដឹកនាំក្រុម ការងារគណៈកម្មការអញ្ជើញចុះត្រួតពិនិត្យ អង្គភាព ចំនួន ០៤រួមមាន៖
១-កងអន្តរាគមន៍ ទ័ពពិសេស ១៤៦, ២-កងអន្តរាគមន៍ ចល័ត៤៩៩, ៣-កងអន្តរាគមន៍ BMP-1, ៤-ស្នងការ ដ្ឋានស្រាវជ្រាវ- សន្តិសុខ ។ ឧត្តមសេនីយ៍ឯក មេបញ្ជាការ ណុប រ័ត្ននិមល បានផ្តាំផ្ញើដល់ មេបញ្ជាការ បញ្ជាការរង ត្រូវយកចិត្តទុក ដាក់គ្រប់គ្រងកម្លាំង និងថែរក្សាឲ្យបាននូវសម្ភារបំពាក់ឱ្យបានល្អដើម្បីធានានូវការ បម្រើសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ បានល្អ ៕




