បង់ក្លាដែសតវ៉ាទៅមីយ៉ាន់ម៉ា ស្របពេលមានការមកដល់ថ្មីបន្ថែមទៀតរបស់ក្រុមជនភៀសខ្លួនពីរដ្ឋរ៉ាឃីន

បង់ក្លាដែស៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា រដ្ឋាភិបាលបង់ក្លាដែសបានធ្វើការតវ៉ាទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា អំពីការហូរចូលនៃជនភៀសខ្លួនថ្មី ដែលរត់ចេញពីរដ្ឋរ៉ាឃីនដែលមានបញ្ហា បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបះបោរ។

ជុំវិញបញ្ហានេះដែរ ក្រសួងការបរទេសបង់ក្លាដែសបានកោះហៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ដើម្បីតវ៉ាប្រឆាំងនឹងការមកដល់របស់ពួកភៀសខ្លួនមកពីរដ្ឋរ៉ាឃីន បន្ទាប់ពីការបង្ក្រាបរបស់យោធាទៅលើក្រុមជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា កាលពីខែសីហា ឆ្នាំ២០១៧ ដែលបានបញ្ជូនមនុស្សជាង៧០០,០០០នាក់ឆ្លងកាត់ព្រំដែន។

បើតាមមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ម្នាក់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មាន ដោយបានពុំផ្តល់តួលេខជាក់លាក់ថា អ្នកមកថ្មីទាំងនោះ គឺមកពីរដ្ឋរ៉ាឃីន និងក្រុមកុលសម្ព័ន្ធដទៃទៀត ហើយថា យើងបានសុំឱ្យមីយ៉ាន់ម៉ាចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner