វៀតណាមប្រកាសស្វាគមន៍គម្រោងជំនួបកំពូលអាម៉េរិក-កូរ៉េខាងជើង លើកទី២
អត្ថបទដោយ៖
Kien Sereyvuth
វៀតណាមបានប្រកាសស្វាគមន៍គម្រោងជួបប្រជុំគ្នាជាលើកទី២ រវាងប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីកូរ៉េខាងជើង ដែលត្រូវរៀបចំឡើងនៅលើទឹកដីវៀតណាម នាចុងខែកុម្ភៈ ២០១៩នេះ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានប្រកាសពីការស្វាគមន៍នេះ កាលពីថ្ងៃពុធម្សិលមិញ ដោយបញ្ជាក់ថា វៀតណាមសូមគាំទ្រពេញទំហឹងចំពោះការសន្ទនាមានចេតនារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ឧបទ្វីបកូរ៉េ ដែលត្រូវរៀបចំឡើងនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះបានលើកឡើងទៀតថា វៀតណាមបានត្រៀមជាស្រេចក្នុងការចែករំលែក និងសហការជាមួយបណ្តាភាគីពាក់ព័ន្ធ ក្នុងការធានាជោគជ័យនៃកិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េខាងជើង ដើម្បីសម្រេចបានគោលដៅផ្លូវការរួមគ្នា៕ធ.ដ

