រថយន្ត Camary បាឡែន បុកបុរសជិះម៉ូតូម្នាក់ បណ្តាលឱ្យរងរបួស
ភ្នំពេញ៖ បុរសម្នាក់បានរងរបួស បន្ទាប់ពីត្រូវរថយន្តរថយន្ត Camary បាឡែន បុក ពេលគាត់កំពុងជិះម៉ូតូទៅមើលប្រពន្ធកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ០១៩ នៅផ្លូវបំបែកជាបួន ផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូឌ្រីម១២៥ សេរីឆ្នាំ២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1 GE5662 ធ្វើដំណើរពីទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ ក៏មានរថយន្តកាម៉ារីបាឡែនមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2S 9063 បើកបរពីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុកអ្នកជិះម៉ូតូបណ្តាលឱ្យដួលរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក បានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង។ បន្ទាប់មកខាងភាគីរថយន្តបានសងថ្លៃព្យាបាល និងជួសជុលម៉ូតូដល់ជនរងគ្រោះចំនួន៣០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ធ.ដ

