សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង គ្រោងនឹងប្រកាសពីពេលវេលានៃការធ្វើសមយុទ្ធយោធារួមគ្នា

កូរ៉េខាងត្បូង៖ មន្រ្តីកូរ៉េខាងត្បូងក្នុងលក្ខខណ្ឌមិនបញ្ជាក់ឈ្មោះ នៅថ្ងៃអង្គារ៍នេះ បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកកំពុងពិភាក្សាគ្នាអំពីពេលណា ដែលត្រូវប្រកាសអំពីកាលបរិច្ឆេទនៃការធ្វើសមយុទ្ធយោធារួមគ្នា។

ប្រភពបានឱ្យដឹងទៀតថា ប្រទេសសម្ព័ន្ធមិត្តទាំងពីរបានសម្រេចចិត្តរួចហើយ លើកាលវិភាគ និងវិសាលភាពនៃលំហាត់សមយុទ្ធរួមគ្នា ដែលត្រូវបានកំណត់សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៩នេះ។
ដោយឡែកបើតាមមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ភាគីទាំងពីរបានបញ្ចប់ការសម្របសម្រួលគ្នាលើវិធីសាស្រ្តសមយុទ្ធយោធារបស់ប្រទេសទាំងពីរ ហើយថា ភាគីទាំងពីរនឹងធ្វើការសម្រេចចិត្តលើកាលបរិច្ឆេទ ក៏ដូចជាការប្រកាសជាផ្លូវការ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner