ជប៉ុនត្រូវកូរ៉េខាងជើងរារាំងមិនឲ្យចូលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ជប៉ុន៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអង្គារ៍ សប្តាហ៍នេះ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបង្ហាញនូវការជំទាស់ដ៏ខ្លាំងក្លា មិនឲ្យជប៉ុនចូលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសរបស់កូរ៉េខាងជើង បានបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើការបញ្ជាក់អំពីការជំទាស់ប្រឆាំងជាផ្លូវការរបស់ខ្លួន ចំពោះបេក្ខភាពរបស់ជប៉ុន កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅនេះ នៅក្នុងកិច្ចប្រជុំមួយដែលរៀបចំឡើងនៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញ៊ូយ៉ក។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក គីម ស៊ុង បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា ប្រវត្តិសាស្ត្រ និងការខ្វះការលាងទោសខ្លួនឯងរបស់ជប៉ុន សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមនាពេលអតិត គឺជាហេតុផលដែលទីក្រុងតូក្យូ មិនគួរអនុញ្ញាតឲ្យចូលរួមក្រុមប្រឹក្សាសន្តិសុខ៕ម.ន


