ធនាគារអេស៊ីលីដា និងក្រុមហ៊ុន JCB ចាប់ដៃគ្នាដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណពន្ធ JCB អេស៊ីលីដា ទាំងប្រភេទប្រាក់ដុល្លារ និងប្រាក់រៀលជូនដល់អតិថិជនរបស់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ធនាគារអេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន JCB អ៊ីនធើណេសិនណល ខូអិលធីឌី (JCBI)របស់ប្រទេស ជប៉ុន បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ បណ្ណ័ឥណពន្ធ JCB អេស៊ីលីដា ជូនអតិថិជនរបស់ខ្លួន ដើម្បីផ្តល់ភាពកាន់តែងាយស្រួលក្នុងការទូទាត់សេវាកម្មហិរញ្ញវត្ថុ ដែលមាន រហូតដល់ជាង៣០លានទីតាំងក្នុង១៩០ប្រទេសនៅលើពិភពលោក។

មានប្រសាសន៍នៅក្នុងពិធីដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការបណ្ណ័ឥណពន្ធ JCB អេស៊ីលីដា ដែល បានធ្វើឡើងនាល្ងាចថ្ងៃទី០៥ ខែកុម្ភះនេះ លោកបណ្ឌិត អ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដាភីអិលស៊ី បានលើកឡើងថា ខណះពេលដែលយើងកំពុងប្រកាសដាក់ឱ្យដំណើរការបណ្ណ័ ឥណពន្ធ JCB អេស៊ីលីដានេះ គឺមានអតិថិជនជាង២ម៉ឺននាក់ ដែលស្មើនឹងជាង២ម៉ឺនបណ្ណ័ បាននិង កំពុងប្រើប្រាស់រួចស្រេចទៅហើយ ហើយយើងសង្ឈឹមថា ការប្រើប្រាស់បណ្ណឥណពន្ធ JCB អេស៊ីលីដា ទាំងប្រភេទបា្រក់ដុល្លារ និងប្រាក់រៀលពីសំណាក់អ្នកប្រើប្រាស់ នឹងមានការរីកលូតលាស់បន្ថែមទៀត ។

ក្នុងន័យនេះ លោកបណ្ឌិត អ៊ីន ចាន់នី បានបង្ហាញក្តីសោមនស្សដែលក្រុមហ៊ុនJCBI លំដាប់ពិភពលោក ខាងផ្នែកសេវាកម្មទូទាត់មានគុណភាពខ្ពស់កម្រិតស្តង់ដារសាកល ដែលមានទីតាំងនៅក្នុងប្រទេសជប៉ុន បានជ្រើសរើសយកធនាគារអេសីលីដា ភីអិលស៊ី ជាដៃគូយុទ្ធសាស្ត្រ ក្នុងការធ្វើប្រតិបត្តិការបំរើសេវាកម្ម ទូទាត់ ។ លោកបណ្ឌិតបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជន ក៏ដូចជាសមាជិកបណ្ណ័ និងភ្នាក់ងារទូទាត់របស់ធនាគារអេស៊ីលីដា និង JCBI នឹងអាចពង្រីកប្រតិបត្តិការទូទាត់ជាសាកលនៅ តាមបណ្តាញធនាគារ អេស៊ីលីដា ភីអិលស៊ី និងJCBI ជាង៣០លានទីតាំង និងទីតាំងសម្រាប់ ការធ្វើប្រតិបត្តិការដកប្រាក់បុរេប្រទានជាង១លានកន្លែង នៅក្នុង១៩០ប្រទេសលើពិភពលោក ។

លោកបណ្ឌិតប្រធានប្រតិបត្តិបានបន្ថែមទៀតថា ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះ គឺសមាជិកបណ្ណ័ អេធីអឹម របស់ធនាគារអេស៊ីលីដា ភីអិលស៊ី នឹងអាចទទួលបានបណ្ណ័សហនិមិត្តសញ្ញារវាងធនាគារ អេស៊ីលីដា និងJCBI តាមការស្នើសុំបណ្ណ័សហនិមិត្តសញ្ញា អាចធ្វើប្រតិបត្តិការទូទាត់យ៉ាងសំបូរបែប ។

ម្យ៉ាងវិញទៀត បណ្ណ័នេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់នៅក្នុង និងក្រៅប្រទេស ប៉ុណ្ណោះទេ តែថែមទាំងជួយសម្រួលដល់សមាជិកបណ្ណ័ និងភ្នាក់ងារទូទាត់របស់ធនាគារ អេស៊ីលីដា និងJCBI ក្នុងការធ្វើប្រតិបត្តិការទូទាត់គ្រប់ទីកន្លែង គ្រប់ពេលវេលាលើសកលលោក ទៅតាមតម្រូវការ ព្រោះបណ្ណ័ឥណពន្ធ អេស៊ីលីដា JCB ផ្តល់ជូនអតិថិជននូវមុខងារឌីជីថលជាច្រើន ទាំងជម្រើស ក្នុងការទូទាត់ប្រាក់ដុល្លារ និងប្រាក់រៀល អាស្រ័យលើប្រភេទបណ្ណ័ ។

ចំណែកលោក គីមីហ៊ីសា អ៊ីម៉ាដា អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិការរបស់ JCBI ក៏បាន បង្ហាញភាពជឿជាក់ដែរថា ការចាប់ដៃគូសហការជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី ដែល ជាប្រជា ធនាគារឈានមុខធំបំផុតក្នុងប្រទេសកម្ពុជានេះ នឹងផ្តល់ឱកាសជាច្រើនបន្ថែមទៀតសំរាប់ស្ថាប័នទាំង ពីរ ក្នុងការពង្រីកពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ដែលនេះជាការបង្ហាញពីសក្តានុពលខ្ពស់នាថ្ងៃអនាគត ខណៈសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន កំពុងបោះជំហានរីកលូតលាស់យ៉ាងរលូននោះ ។

ប្រធាននាយកប្រតិបត្តិការរបស់ JCBI រូបនេះ បានបន្ថែមទៀតថា អ្នកប្រើប្រាសបណ្ណ័ឥណពន្ធ អេស៊ីលី ដា JCB នឹងទទួលបានការចុះតម្លៃពិសេសសំរាប់ផលិតផល និងមុខទំនិញរហូតដល់៣ពាន់ កន្លែងក្នុង តំបន់អាស៊ី ក្នុងនោះ ១ពាន់កន្លែងនៅប្រទេសជប៉ុន ដែលមានការចុះតំលៃចាប់ពី២០ទៅ៣០% នៅពេលអ្នកប្រើប្រាស់ធ្វើការទូទាត់ ហើយបង្ហាញនិម្មិតសញ្ញាបណ្ណ័ឥណពន្ធ អេស៊ីលីដា JCB នេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner