រថយន្តព្រូសព្រលះរបាំងថ្មចែកទ្រូងផ្លូវ បាក់អស់២កង់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា​បានបើករថយន្តមួយគ្រឿងបោះពួយក្នុងល្បឿនលឿនដល់ផ្លូងកោងបួងចង្កូតមិនទាន់ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់ឯរថយន្តបង្កខ្ទេចផ្នែកខាងមុខទៅលេងរួច ហើយម្ចាស់រថយន្តបានគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី៣ ខែកុម្ភះឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។តាមប្រភពពីសន្តិសុខម្នាក់បានឃើញហេតុការនេះប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តព្រូស ពណ៌សមួយគ្រឿងគ្មានស្លាកលេខ ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវកោងផង ក៏បួងចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់ឬឯរថយន្តខ្ទេចផ្នែកខាងមុខទៅលេងរួច។  រីឯម្ចាស់រថយន្តបង្កបានគេខ្លូនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner