ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan លុបចោលគម្រោងបង្កើតរោងចក្រដំឡើងនៅអង់គ្លេស ពាក់ព័ន្ធនឹងការចាកចេញពីអឺរ៉ុប
ជប៉ុន៖ ដោយសារតែគម្រោងចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការឆាប់ៗខាងមុខនោះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំនៅប្រទេសជប៉ុន Nissan បានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងលុបចោលគម្រោងស្ថាបនារៀងចក្រដំឡើងរថយន្តរបស់ខ្លួន នៅប្រទេសអង់គ្លេស បើទោះបីជាអង់គ្លេសប្រកាសធានាពីស្ថិរភាពវិនិយោគក៏ដោយចុះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។

ប្រធានក្រុមហ៊ុន Nissan ប្រចាំអឺរ៉ុប លោក Gianluca de Ficchy បាននិយាយថា ការសម្រេចនេះធ្វើឡើង ខណៈដែលភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ ជុំវិញទំនាក់ទំនងអនាគតរបស់អង់គ្លេសជាមួយអឺរ៉ុប ដែលមិនអំណោយផលល្អសម្រាប់ក្រុមហ៊ុនរបស់លោក នាពេលអនាគត។

យ៉ាងណាក៏ដោយ លោកជឿជាក់ថា ការសម្រេចនេះនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ដៃគូ និងបណ្តាញក្រុមហ៊ុននៅអង់គ្លេស កម្លាំងរបស់ក្រុមហ៊ុនមានទំនុកចិត្តពេញលេញ នៅទីក្រុងសាន់ឌឺឡែន។
គួររម្លឹកថា ក្រុមហ៊ុន Nissan បានប្រកាសពីផែនការស្ថាបនារោងចក្រដំឡើងរថយន្តប្រភេទ X-Trail SUV នៅទីក្រុងសាន់ឌឺឡែន ប្រទេសអង់គ្លេស កាលពីឆ្នាំ២០១៦៕ធ.ដ