លោក ដូណាល់ ត្រាំ បង្ហើបថា ខ្លួនធ្លាប់ច្រានចោលសំណើសុំជួបគ្នារបស់ប្រធានាធិបតីវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាម៉េរិក CBS News លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងទៀតថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់បានស្នើមកលោកសុំជួបមុខគ្នា ក៏ប៉ុន្តែត្រូវលោកបដិសេធ។

នាឱកាសនោះដែរ លោក បានគូសបញ្ជាក់ថា ការបញ្ជូនកម្លាំងយោធាទៅកាន់វេណេស៊ុយអេឡា នៅតែជាជម្រើសមួយដដែល សម្រាប់វិបត្តិដ៏តានតឹងផ្នែកនយោបាយនៅក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះ។

ជាការឆ្លើយតបវិញនោះ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស បាននិយាយថា ប្រទេសរបស់លោកស្រីបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទប់ទល់នឹងការឈ្លានពានទាំងឡាយពីសំណាក់បរទេស បន្ទាប់ពី លោក ដូណាល់ ត្រាំ បានអះអាងជាសាធារណៈថា ការប្រើប្រាស់កម្លាំងយោធា គឺជាជម្រើសសម្រាប់វិបត្តិនៅវេណេស៊ុយអេឡា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner