កងកម្លាំងប្រមាណ៣,៧៥០នាក់បន្ថែមទៀត ត្រូវបានមន្ទីរបញ្ចកោណបញ្ជូនទៅកាន់ព្រំដែនសហរដ្ឋអាម៉េរិកជាប់ប្រទេសម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ កងទ័ពបន្ថែមចំនួន៣,៧៥០នាក់ នឹងត្រូវបញ្ជូនទៅកាន់ព្រំដែនអាម៉េរិក និងម៉ិកស៊ិក ដើម្បីរាយបន្លាលួសប្រវែង២៤១គីឡូម៉ែត្រថែមទៀត ក៏ដូចជាផ្តល់ការគាំទ្រផ្សេងៗសម្រាប់ការការពារព្រំដែន និងគយ។ នេះបើតាមប្រភពពីមន្ទីរបញ្ចកោណ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។

ប្រភពដដែលបានឱ្យដឹងថា ការប្រកាសនេះ គឺស្របទៅតាមអ្វីដែលអនុរដ្ឋមន្ត្រីការពារជាតិលោក ផាត់ សាណាហាន បាននិយាយកាលពីសប្តាហ៍មុន នៅពេលគាត់បានផ្តល់ការប៉ាន់ស្មានសម្រាប់ដំណាក់កាលបន្ទាប់ នៃបេសកកម្មយោធាដែលរីកទាំងទំហំ និងប្រវែង។

កន្លងមក លោក សាណាហាន បានលើកឡើងថា កងទ័ពជាច្រើនពាន់នាក់ទៀតនឹងត្រូវបញ្ជូនទៅ ដើម្បីដំឡើងរបាំងខ្សែលួសបន្ថែមទៀត និងផ្តល់នូវប្រព័ន្ធថ្មីនៃការឃ្លាំមើល និងត្រួតពិនិត្យចល័តនៅតាមព្រំដែន។ បើតាមសេចក្តីប្រកាសកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានឱ្យដឹងថា បេសកកម្មឃ្លាំមើលចល័តនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣០ខែកញ្ញាឯណោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner