ដូណាល់ ត្រាំ៖ បើក្រុមភេវរករ ISIS ងើបឡើងវិញ សហរដ្ឋអាម៉េរិកនឹងបញ្ជូនកងទ័ពឲ្យត្រឡប់ទៅកាន់ស៊ីរី និងអាហ្វហ្កានីស្ថាន

សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS និងក្រុមភេរវករដទៃទៀតៗអាចមានឱកាសប្រមូលផ្តុំកម្លាំងពួកគេឡើងវិញនៅស៊ីរី និងអាហ្វហ្កានីស្ថាន ប្រសិនបើលោកដក ឬក៏កាត់បន្ថយចំនួនកងទ័ពនៅក្នុងប្រទេសទាំងពីរនេះ។

យ៉ាងណាមិញ ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានថ្លែងអះអាងដែរថា រូបលោកនឹងធ្វើការបញ្ជូនយោធាអាម៉េរិកត្រឡប់ទៅកាន់ប្រទេសទាំងពីរនេះវិញភ្លាមៗ បើសិនរឿងនេះកើតឡើងពិតមែននោះ។

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ សេចក្តីរាយការណ៍របស់ CNN របស់បានឱ្យដឹងថា ក្រសួងការពារជាតិអាម៉េរិកជឿជាក់ថា ក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS អាចនឹងងើបឡើងវិញ ហើយដណ្តើមកាន់កាប់ដែនដីនៅក្នុងប្រទេសស៊ីរី ដោយប្រើពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ ប្រសិនបើអាម៉េរិកមិនបន្តរក្សាសម្ពាធយោធាលើក្រុមភេរវករនេះទេនោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner