អភិបាលខេត្តកំពត ជំរុញមន្ត្រីពាក់ព័ន្ធខិតខំធ្វើផ្លូវឲ្យបាន៥០ គ.ម ក្នុងមួយខែ

រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំ ដើម្បីវាយតំលៃការងារ ដោយលើកយករបៀបវារៈចំនួន៦មកពិភាក្សា។  កិច្ចប្រជុំនេះ គឺពិនិត្យ ពិភាក្សារលើសេចក្តីព្រៀ ង   អំពីរបាយការណ៍ប្រចាំ  ខែមករា   ឆ្នាំ២០១៩ស្តីពីការងារ របស់រដ្ឋបាលខេត្ត ដោយលោកនាយករដ្ឋបាល សាលាខេត្ត មួយវិញទៀតក៏បានពិនត្យពិភាក្សា  លើកាងារ   បែងចែកប្រាក់រង្វន់  លើកទឹកចិត្ត   ជូនមន្ត្រី  រាជការ  ចាប់ពីខែសីហា ឆ្នាំ២០១៨   ដល់ខែធ្នូឆ្នាំ២០១៨  ដោយនាយករដ្ឋបាលសាលាខេត្ត  ពិសេសពិនិត្យពិភាក្សាលើការងារ  ពិនិត្យសៀវភៅ ៣ឆ្នាំរំកិលឆ្នាំ ២០១៩- ២០២១   ដោយលោកស្រី  នាយកទីចាត់ការ ដោយមានផែនការនិង វិនិយោគ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈឆ្នាំ ២០១៩នេះ    គឺចជាឆ្នាំដែលយើង ត្រូវអនុវត្ត  តាមប្រសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ   ហ៊ុន  សែន នាយករដ្ដមន្ត្រី អាណាតត្តិទី៦នេះ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់  តែល្អប្រសើរថែមទៀត  ដូច្នេះយើងត្រូវតែខិតខំ ប្រឹងប្រែង រួមគ្នាធ្វើ  រួមគ្នាដោះស្រាយនូវបញ្ហាទាំងឡាយណាដែលប្រឈម  ហើយឆ្នាំ ២០១៩  នេះគឺជាឆ្នាំដែលយើងប្រមូលផ្តុំ  បញ្ហាទាំងឡាយដែសេសសល់យកមដោះស្រាយ  ឯកឧត្តម បានមានប្រសាស៍ថា ឯកឧត្តម និង រៀបចំបើកការដ្ឋាន  ដើម្បីជួសជុលផ្លូវ អភិវឌ្ឍន៍ជនបទ  នៅក្នុងស្រុកឈូក  នាពេលឆាប់ៗនេះក្នុងនោះដោយយើងបានដាក់គម្រោងហើយ   ថានឹងអនុវត្ត  ធ្វើ ក្នុងមួយខែ   អោយបាន  ៥០ គ.ម នៅតាមបណ្តា ក្រុងស្រុកទាំង៨   ក្នុងខេត្តបាន មានន័យ ថាមួយក្រុង-ស្រុក អោយបាន៥០ គ.មក្នុងមួយខែ គឺនៅក្នុងការគ្រប់គ្រងរបស់អភិវឌ្ឍ្ជន៍ជនបទ   នៅក្នុង កំណត់ថាការងារអភិវឌ្ឍន៍ជនបទនេះ ត្រូវទទួលខុសត្រូវចំពោះមុខ  នូវផ្លូវដែលខ្លួនគ្រប់គ្រង   កុំអោយជាន់គ្នាដើម្បីជួសជុលអោយបានល្អ ។ ឯកឧត្តម ស្នើអភិបាលស្រុក  នៅតាមបណ្តាស្រុកនិមួយៗ  រៀបចំអោយបានឆាប់   ព្រោះថា  គ្រឿងចក្រថ្មីចំនួន៤គ្រឿង រង់ចាំមនុស្សបញ្ជា ដើម្បីយកមកជួសជុលផ្លូវ ដែលខូចខាត។

មន្ទីរ អភិវឌ្ឍន៍ជនបទបានអោយដឹងថា ផ្លូវអភិវឌ្ឍន៍ជនបទយើងមាន  រហូតទៅដល់  ៣០០០គ.ម ឯណោះហេតុនេះ   យើងនឹងខិតខំធ្វើអោយបានមុនភ្លៀងធ្លាក់   ព្រោះអី ខេត្តយើង នៅជាប់តំបន់មាត់សមុទ្រ  អាចនឹងផ្លៀងធ្លាក់បណ្តាល   អោយយើងធ្វើមិនទាន់ពេលវេលាដើម្បី   បំពេញសេចក្តីត្រូការរបស់ប្រជាពលរដ្ឋ៕Sila.sarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner