នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានដឹកនាំក្រុមកីឡាកចំនួន១៦នាក់ទៅខេត្តស្ទឹងត្រែង ដើម្បីចូលរួមប្រកួតប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ)

ខេត្តមណ្ឌគិរី៖  កាលពីថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៩នេះ លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមកីឡាកចំនួន១៦នាក់ទៅខេត្តស្ទឹងត្រែង ដើម្បីចូលរួមប្រកួតប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ)ជ្រើសរើសជើងឯកភូមិភាគឦសាន ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទីមួយ ដែកប្រព្រឹត្តទៅនៅសួនមាត់ទន្លេក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចករឡាហោម ស  ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា។

ការប្រកួតប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ)ពានរង្វាន់សម្តេចក្រឡាហោម ស ខេង មានខេត្តចំនួន៦ ដែលត្រូវធ្វើការប្រណាំងប្រកួតប្រជែងដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តឧត្តមានជ័យ និងខេត្តស្ទឹងត្រែង។

នេះជាលើកទីមួយហើយ ដែលមានការប្រកួតប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ)សម្រាប់ខេត្តខាង លើធ្វើការប្រកួតប្រជែងដើម្បីទទូលយកជ័យលាភីបន្តទៅប្រកួតប្រជែងនៅរាធានីភ្នំពេញ។

ក្រោយពីបានធ្វើកាចាប់ឆ្នោតបានរួចរាល់គូរទី១ ខេត្តមណ្ឌលគិរីប្រកួតប្រជែងជាមួយខេត្តក្រចេះ គូរទី២ខេត្តស្ទឹងត្រែងប្រកួតប្រជែងជាមួយខេត្តរតនគិរី គូរទី៣ខេត្តឧត្តមានជ័យប្រកួតប្រជែងជាមួយខេត្តព្រះវិហារ។ ជាលទ្ធផលការខេត្តដែលទទួលបានជ័យលាភីលើកពានរង្វាន់សម្តេចក្រឡាហោម ស ខេង គឺខេត្តឧត្តមានជ័យលេខ១ទទួលបានមេដៃមាស ខេត្តក្រចេះលេខ២ទទួលបានមេដៃប្រាក់ខេត្តមណ្ឌលគិរីលេខ៣ទទួលបានមេដៃសំរិទ្ធ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner