ប្រធានាធិបតីសហរដ្ឋអាម៉េរិក អំពាវនាវឲ្យបិទបញ្ចប់នយោបាយលូកលាន់ក្នុងជម្លោះប្រទេសដទៃ

សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងអះអាងពីបំណងរបស់លោក ក្នុងការបិទបញ្ចប់ការលូកដៃរបស់សហរដ្ឋអាម៉េរិកនៅក្នុងជម្លោះ ឬសង្រ្គាមនានានៅក្រៅប្រទេស នាអំឡុងពេលលោកថ្លែងសុន្ទរកថានៅចំពោះមុខសភានាសប្ដាហ៍ក្រោយនេះ។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា ដើម្បីការពារសន្តិសុខជាតិអាម៉េរិក លោកប្រធា នាធិបតី ដូណាល់ ត្រាំ នឹងធ្វើបច្ចុប្បន្នភាពទៅកាន់សភាជាតិស្ដីពីគោលនយោបាយការបរទេស និងយោធារបស់លោកនៅជុំវិញពិភពលោក។

មន្រ្តីដដែលនេះ បានឱ្យដឹងទៀតថា នាឱកាសនោះដែរ លោក ដូណាល់ ត្រាំ ក៏នឹងធ្វើការអះអាងអំពីការប្ដេជ្ញាចិត្តរបស់លោក ក្នុងការការពារផលប្រយោជន៍សហរដ្ឋអាម៉េរិក និងបញ្ចប់ការចូលរួមរបស់សហរដ្ឋអាម៉េរិកក្នុងសង្រ្គាមនៅក្រៅប្រទេស៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner