មេដឹកនាំវេណេស៊ុយអេឡាអំពាវនាវឲ្យបង្កើនការស៊ើបការណ៍សម្ងាត់ ជាពិសេសត្រៀមខ្លួនប្រឆាំងនឹងការធ្វើរដ្ឋប្រហារគ្រប់ទម្រង់ទាំងអស់
អត្ថបទដោយ៖
Kien Sereyvuth
វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើការជំរុញឲ្យមានការបង្កើនការស៊ើបការណ៍សម្ងាត់ ខណៈការអំនាវពាវនេះ ធ្វើឡើងក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកងកុម្ម៉ង់ដូពិសេសជាតិ (GNB) នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។

លោក នីកូឡាស់ ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ទាំងអស់គួរតែត្រៀមខ្លួនជានិច្ច ដើម្បីប្រឆាំងនឹងភេរវកម្ម ជាពិសេសការធ្វើរដ្ឋប្រហារ ព្រមទាំងបទឧក្រិដ្ឋគ្រប់ទម្រង់ទាំងអស់។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានយោធាជាច្រើននាពេលថ្មីៗនេះ ស្របពេលដែលការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នឹងត្រូវប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ៕ធ.ដ
